1 year ago

When:
7 February, 2017

Location:
Cambodia, Siemreap

Organised by:
Cambodian Society


សួរស្តី!

សមាគមន៍និស្សិតកម្ពុជា បានត្រលប់មកវិញម្តងទៀតហេីយ ជាមួយនឹងកម្មវិធីសប្បុរសធ៌មដល់សាលាជនបទក្រីក្រដែលមានជីវភាពខ្វះខាត។ កម្មវិធីនេះបានបង្កើតឡើងក្នុងគោលបំណង សំរាប់ជួយសម្រាលបន្ទុកនៃការខ្វះខាតរបស់សិស្សានុសិ្សក្រីក្រ ក៏ដូចជា លោកគ្រូអ្នកគ្រូ និង សាលាទាំងមូលផងដែរ។

ក្រុមការងាររបស់សមាគមន៍និស្សិតកម្ពុជា បានចុះទៅត្រួតពិនិត្យសាលានៅតាមតំបន់ជនបទក្រីក្រមួយចំនួន ហើយក៏បានជ្រើសរើសយក សាលាបឋមសិក្សា "ពេីងឆ័ត្រ.សាសាគីហ្គាគឹអុិង" ដែលស្ថិតនៅក្នុងភូមិ ពេីងឆ័ត្រ ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីធ្វើការបរិច្ចាក ជួយជាជំនួយ។

យ៉ាងណាក៏ដោយ ដោយសារក្រុមការងារសមាគមន៍និស្សិតកម្ពុជា គ្រាន់តែជានិស្សិតដែលកំពុងសិក្សាដែរនោះ ពួកយើងពុំមានលទ្ធិភាពគ្រប់គ្រាន់ដើម្បីជួយឧបត្ថម្តសាលាក្រីក្រមួយនេះ។

ដូច្នេះហើយ ក្រុមការងារពួកយើងខ្ញុំ សូមអំពាវនាវដល់ជនសប្បុរសធ៌មទាំងអស់ ដែលមានសណ្តានចិត្ត ចូលរូមឧបត្ថម្ភទៅតាមលទ្ធិភាពទៅដល់ សាលាបឋមសិក្សា "ពេីងឆ័ត្រ.សាសាគីហ្គាគឹអុិង" ដើម្បីអោយសាលាជនបទក្រីក្រមួយនេះ អាចដំនើរការបានដោយល្អប្រសើរ។

✹សាលាបឋមសិក្សា ពេីងឆ័ត្រ.សាសាគីហ្គាគឹអុិង មានសិស្សចំនួន ៦៩នាក់ (ស្រី ៣៣នាក់)។

✹សម្ភារៈខ្វះខាតមានដូចជា:
-ក្តារឈ្នួន
-សម្លៀកបំពាក់សិក្សា
-កាបូបដាក់សៀវភៅ
-ខ្មៅដៃ
-សៀវភៅសរសេរ
-ដីស
-ហ្វឺត។ល៕

ដូច្នេះបើសប្បុរសជនទាំងឡាយណា មានបំណងចង់ចូលរួមវិភាគទានទាំងនេះ សូមទំនាក់ទំនងមកកាន់ ក្រុមការងាររបស់សមាគមន៍និស្សិតកម្ពុជា ដែលមានទីតាំង៣កន្លែងៈ
១- ក្រុងសៀមរាបៈ លោក ហែម រស្មី (+855 69-386-868)
២- រាជធានីភ្នំពេញៈ កញ្ញា ប្រាក់ ដាលីន (+855 92-698-698)
៣- ទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលីៈ លោក រស្មី ច័ន្ទនភា (+61-452-440-148)

ទឹកចិត្តរបស់ជនសប្បុរសធ៌មទាំងអស់ គឺជាទឹកចិត្តដ៍សំខាន់នឹងដ៏មានតម្លៃយ៉ាងជ្រាវជ្រៅ សម្រាប់សិស្សានុសិ្សទាំងនោះ ក្នុងការបន្តការសិក្សាសំរាប់ថ្ងៃអនាគត។
សូមអរគុណ!!!